Paroles

ជាងបងដៃឆើត ខាងគូររូប និងឆ្លាក់ តើស្រស់នួនអ្នក នាងចង់បាន របៀបណា បញ្ឆិតបញ្ឆៀង ឬ កាច់រាង សង្ហារ តាមអូនបញ្ជា បងគូរជូន ឱ្យគាប់ចៃ តោងគូរឱ្យសម ហើយឱ្យដូច កុំល្អៀង ត្រូវនៅឲ្យស្ងៀម ចាំបង ពិនិត្យស្រី សម្លឹង យូរពេក អូនអៀន ណាស់ថ្លៃ មិនយូរ ទេស្រី កុំរញ៉េរញ៉ៃ គូរឆាប់មក ទុកចិត្តបងចុះ មិនខុសទេស្រី ខ្ញុំជឿស្នាដៃ ហើយប្រុសពន្លក កុំបង្ខំពេក ចាំបង លៃលក ជ្រើសរើស រិះរក ល្វែងណា ដែលសម ល្អហើយ សែនសម បងគន់ សម្រស់ សម្ផស្សស្រី ឱ្យអស់ចិត្ត បងផ្ដិតរូបអូន ទុកនៅក្នុង អារម្មណ៍ មើលអូនម្លឹងៗ រៀបឫក លែងសម តោងបែរឱ្យចំ សម្លឹងមើល មកភ្នែកបង
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out