Paroles

ចំបែងក្នុងចិត្តព្រោះត្បិត ម្ចាស់ដួងចិត្ត ព្រាត់ទៅឆ្ងាយ ឱបលេបក្តីនឹក រលឹកស្តាយ ទ្រូងខ្វល់ខ្វាយគ្មានស្បើយ មួយថ្ងៃកន្លងផុតទៅ ទុក្ខសោកសៅ គ្មានល្ហែល្ហើយ ស្នេហាស្នេហា បានសះស្បើយ បានរហើយ ក្នុងឱរា រាល់ថ្ងៃចំបែង រែងអួលអាក់ ជំពាក់ចិន្តា ធ្មេចភ្នែកស៊ូទ្រាំ ចាំវាសនា នឹកថាជួបគ្នាជាថ្មី តឹងទ្រូងខ្លាំងណាស់ស្ទើរប្រេះ ចុកណែនស្ទះបែកពីរបី សង្ឃឹមចិត្តល្អ ក្រែងប្រណី ភពភក្តី ស្នេហាខ្ញុំ រាល់ថ្ងៃចំបែង រែងអួលអាក់ ជំពាក់ចិន្តា ធ្មេចភ្នែកស៊ូទ្រាំ ចាំវាសនា នឹកថាជួបគ្នាជាថ្មី តឹងទ្រូងខ្លាំងណាស់ស្ទើរប្រេះ ចុកណែនស្ទះបែកពីរបី សង្ឃឹមចិត្តល្អ ក្រែងប្រណី ភពភក្តី ស្នេហាខ្ញុំ
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out