Paroles

បឹងហ្គាវ៉ាន់សូឡូ ឮសូរទឹកហូរទៅឆ្ងាយ ដែនទេសភាពទាំងឡាយ សោភ័ណ្ឌឆើតឆាយ សែនស្ដាយជាប់ចិត្តខ្ញុំ បឹងហ្គាវ៉ាន់សូឡូ ទឹកហូរថ្ងូរសូររងំ ជួយលួងលោមអារម្មណ៍សែនសុខ សុខុមពេលដែលខ្ញុំបានយល់ ឱបឹងហ្គាវ៉ាន់សូឡូ អឺយ ខ្ញុំសុំលាហើយទាំងទុក្ខអំពល់ សែនស្ដាយជាប់ចិត្តត្បិតខានបានយល់ ទេសភាពនិមលសោភា បឹងហ្គាវ៉ាន់សូឡូ ទឹកហូរថ្ងូរដូចវាចា ស្រែកអង្វរខ្ញុំថាមេត្តា មេត្តាកុំឃ្លាតឃ្លាចោលខ្ញុំ ឱបឹងហ្គាវ៉ាន់សូឡូអឺយ ខ្ញុំសុំលាហើយទាំងទុក្ខអំពល់ សែនស្ដាយជាប់ចិត្តត្បិតខានបានយល់ ទេសភាពនិមលសោភា បឹងហ្គាវ៉ាន់សូឡូ ទឹកហូរថ្ងូរដូចវាចា ស្រែកអង្វរខ្ញុំថាមេត្តា មេត្តាកុំឃ្លាតឃ្លាចោលខ្ញុំ ស្រែកអង្វរខ្ញុំថាមេត្តា មេត្តាកុំឃ្លាតឃ្លាចោលខ្ញុំ
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out