Paroles

បងនឹងបែកឆ្ងាយ បែកឆ្ងាយពីស្រី ពេលបងឃ្លាតស្រី អាល័យណាស់បង អូនជាស្រមោលរបស់បង តាមប្រុសស្នេហ៍ស្នង គ្រប់គ្រប់នាទី កាលយើងនៅក្មេង រួមរស់នឹងគ្នា នៅតែជីវ៉ា បែកបែរពីស្រី ពេលបងឃ្លាតទៅណ៎ា! ប្រុសថ្លៃ តើឱ្យរូបស្រី រែកពន់បែបណា? បើបងឃ្លាតឆ្ងាយទៅហើយ ស្នេហាអូនអឺយ! កុំបែកចិន្តា ឱ្យអូនដែលចាំ ទទួលស្នេហា បែរខកចិន្តា ដោយសារប្រុសស្ងួន ឱ! ស្ទឹងមាននាម ថាស្ទឹងស្នេហា ជួយចាំសន្យា អូនហើយនិងថ្លៃ មេឃនិងពពក សមុទ្រជលស័យ ជួយជាសាក្សី ចិត្តប្រុសសង្សារ បើបងឃ្លាតឆ្ងាយទៅហើយ ស្នេហាអូនអឺយ! កុំបែកចិន្តា ឱ្យអូនដែលចាំ ទទួលស្នេហា បែរខកចិន្តា ដោយសារប្រុសស្ងួន ឱ! ស្ទឹងមាននាម ថាស្ទឹងស្នេហា ជួយចាំសន្យា អូនហើយនិងថ្លៃ មេឃនិងពពក សមុទ្រជលស័យ ជួយជាសាក្សី ចិត្តប្រុសសង្សារ
Writer(s): បរទេស ម៉ក់ ឈួន Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out