Titres les plus populaires de Pen Ran
Crédits
AUSFÜHRENDE KÜNSTLER:INNEN
Pen Ran
Künstler:in
KOMPOSITION UND LIEDTEXT
Voy Ho
Songwriter:in
Paroles
អាឡោះអាល័យ ជានិច្ច
ពុំមានពេលភ្លេច ភ្លេចឡើយណា
នឹកដល់ប្រុសបង ជាសង្សារ
ដែលធ្លាប់ ឆ្លងឆ្លើយវាចា
ស្នេហា ជាមួយនឹងស្រី
ឥឡូវម្តេចបាត់ សូន្យឈឹង?
ពុំមានដំណឹង សោះណាថ្លៃ
ឬបងបោះបង់ ចោលរូបស្រី
ឱ្យរស់ កណ្តាលលោកិយ
ខ្វះន័យ សម្រាប់ចិន្តា
អូនតែង ស្រមៃ
គ្រាដែលថ្លៃ ឱ្យស្រីកើយលើហត្ថា
ថ្នាក់ថ្នម កាយា
ហើយសច្ចា ថាមិនភ្លេចអូនទេ
ខំជឿ ខំចាំសម្បថ
គ្រាដែលប្រុសស្បថ ស្បថឱ្យស្នេហ៍
ពេលនេះត្រលប់ ជាគេចកែ
ឆ្លើយដល់ សព្វសារបុព្វេ
ដែលផ្ទេរ ឱ្យយើងព្រាត់គ្នា
អូនតែងស្រមៃ
គ្រាដែលថ្លៃ ឱ្យស្រីកើយលើហត្ថា
ថ្នាក់ថ្នមកាយា
ហើយសច្ចា ថាមិនភ្លេចអូនទេ
ខំជឿ ខំចាំសម្បថ
គ្រាដែលប្រុសស្បថ ស្បថឱ្យស្នេហ៍
ពេលនេះត្រលប់ ជាគេចកែ
ឆ្លើយដល់ សព្វសារបុព្វេ
ដែលផ្ទេរ ឱ្យយើងព្រាត់គ្នា
Lyrics powered by www.musixmatch.com