Paroles

ពុទ្ធោ!ព្រះអើយ អស់ហើយក្នុងលោក ស៊ូសោក បោកខ្លួនគ្មានខ្មាស គឺជៀមក៏បាក់ ប្រាស់អស់គ្រួរសារ វិលពីសាងសីល កុសលធម៌អាថ៌ សង្គ្រាម ប្រហារ កំហែងវាសនា ឱ្យបរាជ័យ ហែកទ្រូងរូងថ្លើម ឱ្យខ្ពើមរស់នៅ តទៅភពខ្មៅងងឹត ស្លាប់ចុះស្លាប់ជិត ប្តីជីវិតថ្លៃ ភ្លើងឆេះកូនម្តាយ រលាយរស្មី ឱះឱ! ផ្នូរប្តីប្រណីផ្ទុះមក ឆក់យកខ្ញុំផង ភ្លឺហើយយប់ហើយ អោបកើយខ្នើយផ្នូរឧត្តម មេឃខ្មៅស្រទុំ ទោចយំឆ្លើយឆ្លង ជីវិតគ្រួសារ ដូចផ្កាកម្រង វិនាសបាត់បង់លំអង ក្លាយជាពៀរចង ឱ្យសៅហ្មងហើយ ម្ភៃឆ្នាំចាំណាស់នៅច្បាស់ថ្មីថ្មី អ្វីៗ នៅមានដង្ហើម ស្រមោលរឿងដើម ផ្តើមប្រាប់ល្វើយល្វើយ ជនអ្នកព្រាត់ប្រាស់ ក្នុងសង្គ្រាមអើយ ចាំឫភ្លេចហើយ ត្រើយទុក្ខស្រមោល អតីតកាល
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out