Paroles

មេឃមើលទៅឃើញធំសែនខ្ពស់ ផ្កាយរះនៅហួស ពីហត្ថា បីដូចរូបខ្ញុំ មានទុក្ខ ក្នុងឱរា ដូច គេខ្វេះ នេត្រាអោយ ក្ស័យ ទុក្ខខ្ញុំឥតមានរសាយ ទុក្ខនៅ ក្នុងកាយធំ ក្រៃ ទុក្ខខ្ញុំ លុះ ត្រារលាយ ផែនដី រូប ខ្ញុំក្ស័យ ទើប ផុត បើទឹកហូរវាយោ នៅបក់ ទឹកភ្នែកខ្ញុំស្រក់ គ្មានត្រណម ភ្លើងទុក្ខ នៅឆេះ ឥតមានរលត់ តើ ថ្ងៃណា ខ្ញុំ ផុតអស់ ទុក្ខ? រូបខ្ញុំអាចអស់ទុក្ខបាន ពេលណា ជួបប្រាណសុខសាន្ត បើ មេឃរលំ ដូចពាក្យខ្ញុំ ថា ទើប ទុក្ខា ខ្ញុំ អស់ ខ្ញុំព្រាត់ស្នេហ៍ច្រើនខែឆ្នាំហើយ ទុក្ខឥតមានស្បើយ គ្មានចន្លោះ បេះ ដូងកកឈាម ក្រៀមស្រពោន អស់ តើ រូបខ្ញុំចង់រស់ធ្វើអ្វី? ទុក្ខ ធ្ងន់បីដូចទូលភ្នំ ឱបទុក្ខលួចយំ រាល់ ថ្ងៃ ទុក្ខព្រាត់ ស្នេហាជាទុក្ខ រីង រៃ ក្នុង លោកិយ រកអ្វី ផ្ទឹម គ្មាន
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out