Paroles

ព្រៃល្បាស់ខៀវខ្ចី ព័ទ្ធផ្ទៃជើងភ្នំ រសៀលទោចយំ បន្ទំ ទុក្ខា ឱ! ភូមិចុងស្រុកជំរំវាសនា ស្រណោះហត្ថា ចិន្ដាថ្នមបង ទឹកហូរអន្លាយ ទៅឆ្ងាយសន្លឹម នាំចិត្តសង្ឃឹម ថ្នមថែគូគ្រង ភ្នែកបងងងឹតចិត្តឥតសៅហ្មង ចិន្ដាថ្នមបង ក្នុងនាមភក្ដី របួសធ្ងន់ពេកបងដេកសន្លប់ ម្រាមដៃដប់ អង្អែលថ្មមបី ថ្នមព្រេងវាសនាក្នុងភពនិស្ស័យ ថ្នមចិត្តកវី ផុតក្ដីឈឺផ្សា ភ្នែកបងងងឹត តែចិត្តមុតស្រួច បេះដូងលាក់លួច ចារឈ្មោះចិន្ដា ចិត្តស្មោះតស៊ូប្ដូរផ្ដាច់សង្ខារ ដល់ថ្ងៃមរណា សូមស្មោះនិងគ្នា ជាតិនេះចិន្ដា សង្សារកវី បីដូចរាជសី ទីពឹងគុហា៍ អូនជាមច្ឆាបងជាគង្គា សូមស្មោះនឹងគ្នា លុះគ្រាយើងក្ស័យ លូកដៃទាញសក់ ថ្ពក់ទងបេះដូង ចងហើយបួងសួង ក្រេបក្លិនស្នេហ៍ថ្មី ត្បាញឈ្មោះចិន្ដាសង្សារកវី រងចាំពរជ័យ ទទួលផ្កាស្លា
Writer(s): កែវឯម ញ៉ែមផុន Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out