Paroles

វាយោរហើយ ត្រជាក់សព្វកាយ
ក្រអូបផ្កាព្រៃ ផាត់មកពីឆ្ងាយ
មានប្រុសស្នេហ៍ស្នង នេបនិត្យជិតកាយ
មិនណាយ សប្បាយសង្សារស្ម័គ្រក្នុងស្រមៃ
វាយោរហើយ ត្រជាក់សព្វកាយ
ក្រអូបផ្កាព្រៃ ផាត់មកពីឆ្ងាយ
មានប្រុសស្នេហ៍ស្នង នេបនិត្យជិតកាយ
មិនណាយ ក្នុងចិត្តនេបកាយមិនធុញថប់ចិន្តា
យើងសប្បាយ ប្របជលសារថ្លាឆ្វង់
ក្រៅពីបុប្ផារហង់ គឺចន្ទ្រា
អូននិងបង ត្រសងក្បែររុក្ខា
ក្រៅពីចន្ទ្រាមានតែ យើងពីរនាក់
អូនយកវាយោ ជំនោរត្រជាក់
យកក្លិនវរលក្ខណ៍ រកគន្ធបុប្ផា
យកជាសាក្សី នៃចិត្តស្នេហា
អ្នកណា ស្នេហ៍ស្មោះចិន្តាលុះត្រាក្សិណក្ស័យ
យើងសប្បាយ ប្របជលសារថ្លាឆ្វង់
ក្រៅពីបុប្ផារហង់ គឺចន្ទ្រា
អូននិងបង ត្រសងក្បែររុក្ខា
ក្រៅពីចន្ទ្រាមានតែ យើងពីរនាក់
អូនយកវាយោ ជំនោរត្រជាក់
យកក្លិនវរលក្ខណ៍ រកគន្ធបុប្ផា
យកជាសាក្សី នៃចិត្តស្នេហា
អ្នកណា ស្នេហ៍ស្មោះចិន្តាលុះត្រាក្សិណក្ស័យ
Written by: បទបរទេស ញ៉ែមផុន, ម៉ក់ ឈួន
instagramSharePathic_arrow_out