Titres les plus populaires de Ros Sereysothea
Paroles
ចិត្តចើកអប្រិយស្រីដូច រូបខ្ញុំអើយ
យកស្នេហ៍ជាធំ ពុំមានភក្តី
មួយហើយមួយទៀត ឈ្លៀតរេរកថ្មី
ក្បត់ចិត្តស្វាមី ដែលធ្លាប់ស្មោះត្រង់
រឿងពីអតិត ពិតជាខ្ញុំខុសអើយ
សូមលាងកំហុស បួសដូនជីផ្សង
លោកីយ៍ជួយចាំ បណ្តាំស្រីផង
សាងចិត្តម៉ដ្ឋហ្មង ក្នុងម្លប់សាសនា
សម្រែកភ្លើងកាម ភក់ជ្រាំលោកីយ៍
ទាមទារប្រល័យ គ្មានក្តីមេត្តា
ស្លាប់ចុះ ស្លាប់ចុះ ស្រីដូចពេស្យា
ស្រេកឃ្លានតណ្ហា អ្នកណាគេស្តាយ
ឥន្ទព្រហ្មយមយក្ស អារ័ក្សអ្នកតាអើយ
សូមផ្តាច់សង្ខារ ខ្ញុំឱ្យក្សិណក្ស័យ
កុំទុក ខ្ញុំរស់ ឈ្មោះជាកាកី
សូមជួយប្រល័យ ឱ្យក្ស័យភ្លាមទៅ
សម្រែកភ្លើងកាម ភក់ជ្រាំលោកីយ៍
ទាមទារប្រល័យ គ្មានក្តីមេត្តា
ស្លាប់ចុះ ស្លាប់ចុះ ស្រីដូចពេស្យា
ស្រេកឃ្លានតណ្ហា អ្នកណាគេស្តាយ
ឥន្ទព្រហ្មយមយក្ស អារ័ក្សអ្នកតាអើយ
សូមផ្តាច់សង្ខារ ខ្ញុំឱ្យក្សិណក្ស័យ
កុំទុក ខ្ញុំរស់ ឈ្មោះជាកាកី
សូមជួយប្រល័យ ឱ្យក្ស័យភ្លាមទៅ
Written by: ហាក់ ឆៃហុក, ហេ ជុនសិក