Paroles

មានរូបមានទុក្ខអើយ ជួនសុខជួនកម្ម រាល់ខែរាល់ឆ្នាំ ប្រចាំជីវិត សើចប្រែជាយំ ព្រោះព្រហ្មលិខិត គូសដៅកម្រិត ចែងតាមវាសនា ធ្លាប់រស់ ខ្ពង់ខ្ពស់ឧត្តម ទីទែនទ្រនំអើយ គ្រែព្រំក្បាច់រចនា ធ្លាប់រស់ ខ្ពង់ខ្ពស់ឧត្តម ទីទែនទ្រនំអើយ គ្រែព្រំក្បាច់រចនា វិមានអើយ ប្រាង្គប្រា ធ្លាប់រស់អើយ នៅសុខា មិនដែលស្គាល់ទុក្ខា មកបៀតបៀនបាន ពេលនេះអើយ ខ្ញុំកំព្រាប្រាណ ចាកពីវិមាន ផ្ញើប្រាណក្នុងព្រៃ ឪពុកអើយ បំបរបង់ចោល រស់ដូចស្រមោលអើយ រសាត់តាមនិស្ស័យ ឪពុកអើយ បំបរបង់ចោល រស់ដូចស្រមោលអើយ រសាត់តាមនិស្ស័យ គេឥតអើយប្រណី ខ្លួនកើតអើយមកជាស្រី តើឱ្យសង្ឃឹមអ្វី នៅក្នុងលោកនេះ បើកម្មអើយផ្តន្ទាដល់ម្លេះ តឹងទ្រូងស្ទើរប្រេះ ហៀបផុតសង្ខារ ឈានជើង ចេញទាំងទឹកភ្នែក ទ្រូងអើយស្ទើរបែកអើយ រហែកពីឱរា ឈានជើង ចេញទាំងទឹកភ្នែក ទ្រូងអើយស្ទើរបែកអើយ រហែកពីឱរា ចិត្តនឹកអើយ សង្សារ ត្រូវគេអើយ ធ្វើទោសា មិនដឹងជាយ៉ាងណា ទេវតាលោកអើយ ជាតិនេះអើយ កម្មខ្ញុំដល់ហើយ ទុក្ខខ្ញុំឥតស្បើយ អស់មួយជីវិត
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out