Paroles

ឱ! ចិត្តខ្ញុំ ទុក្ខធំ ព្រោះក្ដីស្នេហា ឃ្លាតឃ្លា ទៅឆ្ងាយ ថ្ងៃមុនធ្លាប់ ជួបសប្បាយ ធ្លាប់ថ្នាក់ថ្នមកាយ រីករាយ ពេញក្នុងដួងចិត្ត ឱ! នឹកស្ដាយ ថ្ងៃនេះ ឆ្ងាយទ្រូងបង ខានរួម ស្នេហ៍ស្និទ្ធ ឱ្យដួងចិត្ត រួមរឹតខ្លោចផ្សា ទឹកនេត្រា ក៏ហួតហែងរាល់ថ្ងៃ អូនសែនខ្សឹកខ្សួលក្នុងចិត្ត បេះដូង ក្រៀមស្វិត ទ្រូងអូនឈឺផ្សាក្រៃ ឱ! ទេវបុត្រស្នេហ៍ អូនថែរាល់យប់ថ្ងៃ ស្រមោល ឆ្លើយចោលមកដល់ ឱ! ទ្រូងខ្ញុំ សែនព្រួយរញ្ជួយចិត្ត ឱរា រិតខ្វល់ ទុក្ខក្នុងប្រាណ ស្មានមិនដល់ តែនិមល នៅតែនឹកដល់បង ចិត្ត រញ្ជួយ សែនព្រួយ ក្នុងដួងចិត្ត ព្រោះគិត ស្នេហ៍ស្នង ចិត្តប្រាថ្នា ស្នេហ៍តែបង ជាគូគ្រង លុះជីវិតក្ស័យអើយ
Writer(s): Sisamouth Sinn, Kong Bunchhoeun Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out