Créditos
AUSFÜHRENDE KÜNSTLER:INNEN
Thol Sophiti
Künstler:in
KOMPOSITION UND LIEDTEXT
Thol Sophiti
Songwriter:in
Letras
សង្ក្រាន្តបងចាំជួបស្រី ចាំអូន 3 ថ្ងៃជាប់គ្នា ចាំបាត់ៗស្ងាត់ឈឹង បងទន្ទឹងទាំងនេះទ្រូងនេះគ្រាំគ្រា
ពេលណាថ្ងៃណាអូនមក នឹកអើយនឹកកាលរំាវង់កម្ពុជាថាអូននាងរាំសមអើយសែនសម ឮភ្លេងបងនឹកដល់ពុំងារ
ឆ្នាំថ្មីគេជួបជុំគ្រួសារអើយ តែបងចង់ចូលចែចូវជីវា បងតេប្រាប់ម៉ែប្រាប់ពុក រៀបជំនួនទុកចូលទៅដល់មេបា
ដឹងអូនមកស្រុកបងស្កាត់ទៅជួបស្រី គន់គូជោគជាតានាំពុកម៉ែចូលស្ដី
តាមក្បួនខ្មែរតម្រាបងធ្វើតាមប្រពៃណី គឺចំណងប្រាំប្រការជាកាដូក្នុងឆ្នាំថ្មី
បងធ្វើតាមប្រពៃណី គឺចំណងប្រាំប្រការជាកាដូក្នុងឆ្នាំថ្មី
បងធ្វើតាមប្រពៃណី គឺចំណងប្រាំប្រការជាកាដូក្នុងឆ្នាំថ្មី
ល្ងាចតិចបងសុំពុកម៉ែស្រី ទៅរាំស្គរដីចង្វាក់ខ្មែរ តស់អូននៅអៀនដល់ណាទៀត អ្នកភូមិផងយើងក៏មករាំដែរ
រាំវង់បងសុំភ្ជាប់និស្ស័យ យកស្រីមកធ្វើជាគូស្នេហ៍ មិនថាអ្នកស្រែអ្នកស្រុកអ្នកទីក្រុង តស់មកលេងសង្ក្រាន្តខ្មែរ
កម្លោះដូចបងទើបតែUnboxថ្មី ចង់ឱ្យអូនសម្ភោធន៍ baby អូនកុំភ័យ
អូនមើលទៅដួងខែសម្រស់អូនក៏ស្អាតដូចអញ្ចឹងដែរ
បងសុំភ្ជាប់និស្ស័យ យកស្រីធ្វើជាគូ បងឱ្យអូនសំណាង You can be my boo
អូននឹងរស់ស្រណុក Everything can do ឱ្យអូននៅតែផ្ទះមានលុយពេញដៃចាយធូរៗ
ដឹងអូនមកស្រុកបងស្កាត់ទៅជួបស្រី សុំពុកម៉ែអូនដើរលេងទាំងបីថ្ងៃ ក្រោយទេវតាចុះឆ្នាំចាស់ផ្លាស់ថ្មី
អុជធូបបន់ផ្សង អូនជាកាដូនៃឆ្នាំថ្មី
ឆ្នាំចាស់ផ្លាស់ថ្មី អុជធូបបន់ផ្សង អូនជាកាដូនៃឆ្នាំថ្មី
ឆ្នាំចាស់ផ្លាស់ថ្មី អុជធូបបន់ផ្សង អូនជាកាដូនៃឆ្នាំថ្មី
យប់នេះរាំចប់ស្អែកចង់បបួលស្រី បោះតង់ខ្នងផ្សារ ឬលេងល្បែងប្រជាប្រិយ
សេ្តចចង់ ទាញព្រ័ត្រ រាវបង្កងជាមួយស្រី ក្រោយចប់ចូលឆ្នាំ វគ្គបាយខុំចងដៃ
សង្ក្រាន្តមកដល់ហើយឱបងប្អូនអ្ហើយអញ្ជើញឡើងរាំ បងប្អូនខាងនោះអញ្ជើញមករាំ
ហើយចុះបងប្អូនខាងនេះឬក៏ចាំខ្ញុំនាំ ចប់សង្ក្រានឆ្នាំនេះបានការប្រពន្ធមែន ហ្ន៎....
បានការប្រពន្ធមែនហ្ន៎ មែនអ្ហើយ
សិរីសួស្ដីឆ្នាំថ្មីចូលមក....សិរីសួស្ដីទាំងបីមកហើយ
Written by: Thol Sophiti