Letras

ខ្យល់បរិសុទ្ធឆ្នេរសមុទ្រកម្ពុជាទេសចរណ៍គ្រប់គ្នាប្រាថ្នាមកកំសាន្ត កោះស្រស់ស្អាតអង្គរប្រាសាទបុរាណរមណីយដ្ថានក្នុងទឹកដីខេមរា
ភ្នំជុំជិតទឹកឈូទឹកឆាមានទាំងផ្សោតមច្ឆាគួរទស្សនាមិនចេះឆ្អន់ចេះឆ្អែត
សត្វស្រុកសត្វព្រៃពាសពេញដីគ្រប់ប្រភេទទេសចរណ៍គាប់ភ្នែកច្រើនអាណែកមិនខ្វះកោះតូចធំសែនមនោរម្យល្អល្អះ បរទេសស្គាល់ច្បាស់ជាដែនដីនិមិត្ត ខ្សាច់ម៉ត់ល្អសក្បុសទឹកឆ្លុះថ្លាឈ្វេង ទាក់ទេសចរចាស់ក្មេងកំសាន្តលេងរីករាយគ្រប់រដូវ
យើងធ្វើដំណើរឆ្លងកាត់ទឹកកាត់ភ្នំទីស្ថានសុខដុមរមណីយដ្ឋានព្រៃជ្រៅ ខ្យល់ត្រជាក់ប៉ះកាយរសាយហ្មងសៅអារម្មណ៍ដក់ដិតនៅកក់ក្តៅនៅក្នងឱរា គយគនតាមដងឆ្លងកាត់ព្រៃព្រឹក្សាបក្សីបក្សាបុផ្ផារីកសែនស្រស់ ចោលក្លិនក្រអូបសាយបង្អួតសម្រស់ចិន្តានៅអាឡោះអាល័យទេសចរណ៍កម្ពុជា
Written by: In Sanvirakbotra
instagramSharePathic_arrow_out