Letras

I-ព្រឹកឡើងខ្ញុំធ្វើសំណង់ ស៉ីបាយថង់ផឹកទឹកស៉ីយ៉ូ ល្ងាចឡើងជីវិតហាយសូ បបួលគ្នាមកចូល Karaoke រឿងផឹកឯងកុំទៅភ័យអស់ប៉ុន្មានទុកអញអ្នក Pay បើផឹកមិនស្រវឹងទេមិនឱ្យឯងទៅផ្ទះឡើយ
II-មួយកំប៉ុងក៏ដាច់ ពីរកំប៉ុងក៏ដាច់ បីកំប៉ុងក៏ដាច់ បួនកំប៉ុងក៏ដាច់ ផឹកបានសម្រេចអត់បញ្ហាអី ក្លែមតែក្តឹបអំពិលលាយអំបិលប្រៃៗ អើយបើស្រវឹងហើយមានអីស៉ីហ្នឹងទៅហែងកុំរើសច្រើនពេកអ្ហា ម៉ាស្រវឹងក្អួតចោលដដែលសោះហ្នឹងអ្ហា
III-នែ! អាម៉ាកផឹកៗរត់គេច ផឹកតិចៗតែក្លែមច្រើនណាស់ យប់នេះផឹកឱ្យដាច់ប៉ារ៉ាស់ ផឹកផ្តាំចាស់ផឹកឱ្យវាណាណី ក្រឡាស់កន្ទេលក្រាលដេកលើដី មិនបាច់ទៅភ័យរឿងបើកបរទេ អស់ប៉ុន្មានទុកគ្នាអ្នក Pay គ្រាន់តែស៉ីញ៉េជាមួយចែមេកាមួយខ្វាច់ឯងផឹកតទៀត
IV-អាតាក់គុកគ្រូៗៗ ម្នាក់មួយគូចែកគ្នាឱបទៅទំរាំអញលួចប្រពន្ធចេញក្រៅ កាំបិតពូថៅអញលាក់អស់ហើយ ដល់ពេលអញចូលផ្ទះវិញ ប្រពន្ធអញដូរឈ្មោះបណ្តោយ ហៅអញឡើងពីរោះអាដែងហ្អើយ សុទ្ធតែអាឆ្កែឡើងពេញៗមាត់ហ្មងអ្ហា
V-យប់មិញលើកដាច់ខ្លាំងពេកព្រលឹមឡើងSadអ៊ូយចប់បណ្តោយខែនេះអញច្បាស់ជាស៊យ នឹងបានដេកពេទ្យជាមិនខាន បើអត់មានលុយចូលផ្ទះ មុខជាត្រូវរ៉ូវែផ្កាប់ចាន ប្រពន្ធអញវ៉ៃមិនខានកុំភ្លេចហៅឡានសង្គ្រោះឱ្យផង
*ទូងឈីងហាតាលូងទុងឈីងៗ ក្បាលពោះឡើងកាពីងពេទ្យថាទាចទឹក លើកដាច់តាំងពីយប់ដល់ព្រឹកបើមានប្រឡងផឹកអញលើកពានតាហ្មង
**ទូងឈីងហាតាលុងទូកឈីងៗ លើកដាច់អស់អាលីងអត់សល់អីហ្មង ចុមហែងជួយមើលបង្វេចខោអាវក្រៅរបង ឯងជួយមើលផងរបស់អញឬឯងអ្ហា
Written by: ប៉ុន សុវីន, យ៉ង់ ចន្ទនីតា, វន្ថា វ៉ាធីត
instagramSharePathic_arrow_out