Créditos

AUSFÜHRENDE KÜNSTLER:INNEN
តន់ ចន្ទសីម៉ា
តន់ ចន្ទសីម៉ា
Künstler:in
KOMPOSITION UND LIEDTEXT
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
Songwriter:in
Tempo Tris
Tempo Tris
Songwriter:in
Yem Tasrong
Yem Tasrong
Songwriter:in

Letras

(ប្រុសI) យប់ងងឹតមើលទៅឃើញស្អាត ភ្លើងពណ៌រាំdiscoសាច់សត្រឹមក មើលទៅភ្នែកចាំងចំណាំងផ្លាត
បើអាចចង់ក្លាយជាព្រាននារី ឃើញស្រីស្អាតចេះតែចង់ផ្ញើប្រាណ បើបានស្រាខ្វែងដៃសាច់ក្លែមបានមួយចាន
ជីវិតបុរសអ្នកណាមិនថាសំណាង
(ស្រីII) ងងឹតឬភ្លឺខ្ញុំតែងតែស្អាត ភ្លើងពណ៌រាំdiscoចាំងភ្នែកសាច់សមិនមែនដោយសារចំណាំងផ្លាត
បើអាចកុំធ្វើជាព្រាននារី ឃើញស្រីស្អាតចេះតែចង់ផ្ញើប្រាណ ចង់ផឹកស្រាខ្វែងដៃសល់ដុល្លារប៉ុន្មាន
បើសិនមានលុយប៉ាវអាចពិចារណាបាន
(ស្រីR) អូ មីឆុងមីកំប៉ុងមីឆា អូនធ្លាប់បាយដំណើបនៅតាមចិញ្ចើមផ្សារ មានគេចង់ប៉ាវមិនទទួលទេណា
ពេលនេះជួបបងមាននិស្ស័យណាស់ចា៎
(ប្រុសR) អូ មីឆុងមីកំប៉ុងមីឆា ធ្លាប់បាយដំណើបនៅតាមចិញ្ចើមផ្សារ មានគេឱ្យប៉ាវមិនទទួលដែរណា
ពេលនេះជួបអូនភ្លឺភ្នែកដូចភ្លើងហ្វា
(ស្រីR)1 អូ មីឆុងមីកំប៉ុងឆា អូនខ្លាចបងដំណើបមិនហ៊ានចាយដុល្លារ បើបងហ៊ានប៉ាវអូនពិតជាអស្ចារ្យ
យប់នេះជួបបងសុំផ្សងធ្វើសង្សារ
(ប្រុសR1) អូ មីឆុងមីកំប៉ុងមីឆា បងមិនមែនដំណើបហើយដើរឡូឡា បងបើកភ្លើងខៀវប៉ាវអូនឱ្យដាច់ផ្ងារ
ទោះសល់ខោខ្លីឱ្យតែអូនព្រមស្នេហា
(ភ្លេងរួចចូល)
(ប្រុសIII) ញ៉ាំមីឆាក៏ដូចមីឆុង ញ៉ាំមីក្នុងម៉ាតស្រុះដាក់កំប៉ុង យប់នេះខ្ញុំជាអ្នកចេញបុង ស្អែកឡើងញ៉ាំមីកំប៉ុង
ស្អែកឡើងញ៉ាំមីកំប៉ុង
(ស្រីR) អូ មីឆុងមីកំប៉ុងមីឆា អូនធ្លាប់បាយដំណើបនៅតាមចិញ្ចើមផ្សារ មានគេចង់ប៉ាវមិនទទួលទេណា
ពេលនេះជួបបងមាននិស្ស័យណាស់ចា៎
(ប្រុសR) អូមីឆុងមីកំប៉ុងមីឆា ធ្លាប់បាយដំណើបនៅតាមចិញ្ចើមផ្សារ
មានគេឱ្យប៉ាវមិនទទួលដែរណា ពេលនេះជួបអូនភ្លឺភ្នែកដូចភ្លើងហ្វា
(ស្រីR1) អូ មីឆុងមីកំប៉ុងឆា អូនខ្លាចបងដំណើបមិនហ៊ានចាយដុល្លារ បើបងហ៊ានប៉ាវអូនពិតជាអស្ចារ្យ
យប់នេះជួបបងសុំផ្សងធ្វើសង្សារ
(ប្រុសR1) អូ មីឆុងមីកំប៉ុងមីឆា បងមិនមែនដំណើបហើយដើរឡូឡា បងបើកភ្លើងខៀវប៉ាវអូនឱ្យដាច់ផ្ងារ
ទោះសល់ខោខ្លីឱ្យតែអូនព្រមស្នេហា
(RAP) បើសិនជាមានដៃគូស្នេហា ដឹកដៃទៅញ៉ាំ Oyster Pizza បងនៅសល់លុយលើសពីមួយដុល្លារ
ទិញរបស់កាឡៃខ្សែកខ្សែដៃ ខោតូចអាវតូចដៃវែងជើងខ្លីមិនបាច់ចាំភ័យ ស្អែកឡើងមីឆុង
(ស្រីR) អូ មីឆុងមីកំប៉ុងមីឆា អូនធ្លាប់បាយដំណើបនៅតាមចិញ្ចើមផ្សារ មានគេចង់ប៉ាវមិនទទួលទេណា
ពេលនេះជួបបងមាននិស្ស័យណាស់ចា៎
(ប្រុសR) អូ មីឆុងមីកំប៉ុងមីឆា ធ្លាប់បាយដំណើបនៅតាមចិញ្ចើមផ្សារ មានគេឱ្យប៉ាវមិនទទួលដែរណា
ពេលនេះជួបអូនភ្លឺភ្នែកដូចភ្លើងហ្វា
(ស្រីR1) អូ មីឆុងមីកំប៉ុងឆា អូនខ្លាចបងដំណើបមិនហ៊ានចាយដុល្លារ បើបងហ៊ានប៉ាវអូនពិតជាអស្ចារ្យ
យប់នេះជួបបងសុំផ្សងធ្វើសង្សារ
(ប្រុសR1) អូ មីឆុងមីកំប៉ុងមីឆា បងមិនមែនដំណើបហើយដើរឡូឡា បងបើកភ្លើងខៀវប៉ាវអូនឱ្យដាច់ផ្ងារ
ទោះសល់ខោខ្លីឱ្យតែអូនព្រមស្នេហា
Written by: Tempo Tris, Yem Tasrong, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
instagramSharePathic_arrow_out