Canciones más populares de Sinn Sisamouth
Créditos
AUSFÜHRENDE KÜNSTLER:INNEN
Sinn Sisamouth
Künstler:in
PRODUKTION UND TECHNIK
The Cambodian Vintage Music Archive Inc
Produzent:in
Letras
ស្រឡាញ់ បងហើយម្ដេចឡើយមិនស្មោះ
អូនអាង សម្ផស្សកើតចិត្តអប្រិយ
ប្រែជាក្បត់ ភ្លេចសម្បថ ក្រឡាស់សំដី
បើកចិត្តឱ្យប្រុសថ្មី ចោលប្ដីឥតក្ដីស្រណោះ
បានកូន ពីរហើយនៅណាយមានថ្មី
គ្មានចិត្ត ប្រណីរក្សាកេរ្តិ៍ឈ្មោះ
សាងបាបកម្ម ក្នុងភក់ជ្រាំ ពុំដឹងខ្លួនសោះ
ដើរទៅលើផ្លូវខុស ពីប្រុសមួយទៅប្រុសមួយ
សែនឈឺចុកចាប់ ចិត្តរាល់ខែថ្ងៃ
កម្មលោកិយ ផ្ដន្ទា ជួបបុប្ផា រលួយ
លាហើយ ស្រីសាវា នាំទុក្ខព្រួយ
រញ្ជួយ ឱរា
ទៅចុះ ស្រីចិត្តមិនស្មោះក្លែងក្លាយ
ឱ្យបាន សុខកាយនឹងភពស្នេហា
កុំសង្ឃឹម វិលមកវិញណាកែវជីវា
បងស៊ូរង ទុក្ខា ស្នេហាក្លែងក្លាយមិនស្មោះ
សែនឈឺចុកចាប់ ចិត្តរាល់ខែថ្ងៃ
កម្មលោកិយ ផ្ដន្ទា ជួបបុប្ផា រលួយ
លាហើយ ស្រីសាវា នាំទុក្ខព្រួយ
រញ្ជួយ ឱរា
ទៅចុះ ស្រីចិត្តមិនស្មោះក្លែងក្លាយ
ឱ្យបាន សុខកាយនឹងភពស្នេហា
កុំសង្ឃឹម វិលមកវិញណាកែវជីវា
បងស៊ូរង ទុក្ខា ស្នេហាក្លែងក្លាយ... មិនស្មោះ
Writer(s): Sisamouth Sinn
Lyrics powered by www.musixmatch.com