Canciones más populares de Ros Serey Sothea
Créditos
AUSFÜHRENDE KÜNSTLER:INNEN
Ros Serey Sothea
Künstler:in
KOMPOSITION UND LIEDTEXT
Siv Son
Texte
PRODUKTION UND TECHNIK
The Cambodian Vintage Music Archive Inc
Produzent:in
Letras
ឱប្រុសបងអើយ បងកុំព្រួយឡើយ
ពីស្នេហាណា៎បងណា៎
សូមកុំនឹក រឿងទុក្ខា
អូនសូមអង្វរបងថា
អូនស្រឡាញ់ តែបងមួយ
អូនស្ទួយលុះសូន្យសង្ខារណា៎ថ្លៃ
មេឃខ្ពស់ដីធំ ភ្នំត្រៀបត្រា
មេត្តាធ្វើជាសាក្សី ដល់ក្តីស្នេហាខ្ញុំផង
អូនសូមខ្សឹបប្រាប់ ប្រុសបង
ថាស្រឡាញ់ណាស់មិនអាចនឹងកាត់
ឱ្យដាច់ចំណងនេះឡើយ
ព្រះពាយពពកស្ទឹងសមុទ្រ
ជួយកត់ជួយចាំសម្តី
លុះក្ស័យសូមរស់ក្បែរបង
សូមបំភ្លេចឱ្យអស់ រឿងចាស់ផុតហួស
ទាំងប៉ុន្មានណា៎បង
តាំងចិត្តជាថ្មី ប្រណីស្រីផង
អូនសូមខ្សឹបប្រាប់ ប្រុសបង
ថាស្រឡាញ់ណាស់ មិនអាចនឹងកាត់
ឱ្យដាច់ចំណងនេះឡើយ
ព្រះពាយពពកស្ទឹងសមុទ្រ
ជួយកត់ជួយចាំសម្តី
លុះក្ស័យសូមរស់ក្បែរបង
Lyrics powered by www.musixmatch.com