Canciones más populares de Sin Sisamouth
Créditos
AUSFÜHRENDE KÜNSTLER:INNEN
Sin Sisamouth
Künstler:in
Pen Ran
Künstler:in
KOMPOSITION UND LIEDTEXT
Kim Sam Ell
Songwriter:in
Letras
នែ!ស្រីស្រស់ នាងមកពីឋានណា
មានចិត្តហានក្លា ទន្រ្ទានទី
គេហដ្ឋានបង ពុំដែលមាននារី
តើស្រស់ជីវី អូនមកមានការអ្វីអើយ
សូម អូន អឺ ឆ្លើយ
សូម ករុណា ម្ចាស់ថ្លើមថ្លៃចិត្ត អឺ
សូមលោក អាណិត អឺ ដល់ទាសី
សុំនៅបម្រើ ផ្គាប់ហឫទ័យ
ទោះកិច្ចការអ្វី មិនប្រកែកទេ
អឺងអើយ សូមមេត្តា
បងនៅម្នាក់ឯង ក្នុងខ្ទមជរា
បើបានអូន ជាគ្នា រួមគ្រួសារ
ម្ល៉េះសមបង ពេញក្នុងទ័យា
ឱ!ស្រស់ពុំងា យើងបានសុខសាន្តអើយ
ណាអូន អើយ
រងកម្មបញ្ញត្តិមក តែបម្រើ
និងសូមនៅធ្វើ ជាទាសី
ផុតកម្មកាលណា សូមលាវិលវៃ
លាទាំងផែនដី និងខ្ទមជរា
អឺងអើយ ណាបងអើយ
នែ!ស្រីស្រស់ នាងមកពីឋានណា
មានចិត្តហានក្លា ទន្រ្ទានទី
គេហដ្ឋានបង ពុំដែលមាននារី
តើស្រស់ជីវី អូនមកមានការអ្វីអើយ
សូម អូន អឺ ឆ្លើយ
សូម ករុណា ម្ចាស់ថ្លើមថ្លៃចិត្ត អឺ
សូមលោក អាណិត អឺ ដល់ទាសី
សុំនៅបម្រើ ផ្គាប់ហឫទ័យ
ទោះកិច្ចការអ្វី មិនប្រកែកទេ
អឺងអើយ សូមមេត្តា
បងនៅម្នាក់ឯង ក្នុងខ្ទមជរា
បើបានអូន ជាគ្នា រួមគ្រួសារ
ម្ល៉េះសមបង ពេញក្នុងទ័យា
ឱ!ស្រស់ពុំងា យើងបានសុខសាន្តអើយ
ណាអូន អើយ
រងកម្មបញ្ញត្តិមក តែបម្រើ
និងសូមនៅធ្វើ ជាទាសី
ផុតកម្មកាលណា សូមលាវិលវៃ
លាទាំងផែនដី និងខ្ទមជរា
អឺងអើយ ណាបងអើយ
Lyrics powered by www.musixmatch.com