Letras

សង្ឃឹមចុះ ប្រុសថ្លៃ កុំភ័យ ខ្លាចស្រីបោះបង់ចិន្តា បំភ្លេច កែគេចសាវា ឱ្យស្នេហា កំព្រានៅម្នាក់ឯងទេ សង្ឃឹមចុះ កុំព្រួយ ខ្លួនមួយ ចិត្តមួយអូនទុកជូនស្នេហ៍ ទោះជានរណា មកផ្ទេរ ឱ្យអូនប្រែ អូនប្រែចោលបងមិនបាន ខ្លួនអូននេះពិត ជាស្ម័គ្រ សូមបង ជឿជាក់កុំស្មាន ខ្លាចតែប្រុស សាមាន្យ បោះបង់ប្រាណ ឱ្យអូននៅឯកា សង្ឃឹមចុះ ឆ្នើមចិត្ត កុំគិត កុំគិតបារម្មណ៍ឡើយណា អូនពិតជាស្មោះ ចិន្តា នឹងស្នេហា គ្មានគ្រាណាភ្លេចបងឡើយ ខ្លួនអូននេះពិត ជាស្ម័គ្រ សូមបង ជឿជាក់កុំស្មាន ខ្លាចតែប្រុស សាមាន្យ បោះបង់ប្រាណ ឱ្យអូននៅតែឯកា សង្ឃឹមចុះ ឆ្នើមចិត្ត កុំគិត កុំគិតបារម្មណ៍ឡើយណា អូនពិតជាស្មោះ ចិន្តា នឹងស្នេហា គ្មានគ្រាណាភ្លេចបងឡើយ
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out