Letras

មានរូប ជាមនុស្ស ទ្រាំរស់ដូចសត្វ តិរច្ឆាន គេច្រានឱ្យធ្លាក់ ក្នុងជ្រោះវិយោគ កើតមកហើយ ម្តេចឡើយជួបតែទុក្ខសោក ជាវាសនាសត្វលោក ធ្លាក់ខ្លួនថោក តោកយ៉ាករាល់ថ្ងៃ កើតទុក្ខរាប់សែន ចុកណែនព្រោះគ្មាន យុត្តិធម៌ ខំសាងល្អប្រទះ តែទុក្ខរីងរៃ គ្មានគេរាប់អាន រកខ្លួនជាស្រី សប្បាយដូចស្រមៃ រាល់យប់ថ្ងៃ គេងអោបទុក្ខា ឱព្រហ្មលិខិត កម្រិតវាសនាឱ្យខ្ញុំ ដូចមេឃស្រទំ សត្វយំសុំសុខា សុំរស់ មានឈ្មោះ ស្មោះជាអ្នកជា រស់ដូចបក្សា រដូវផ្ការីក ឱស្នាមវាសនា ដែលចារជីវិតខ្ញុំអើយ ម្តេចឡើយ ឱ្យរស់ មានឈ្មោះក្រៀមក្រំ មើលគេ គេរស់សប្បាយស្តុកស្តម្ភ អភ័ព្វអ្វី រូបខ្ញុំ យល់ទុក្ខធំ ពុំដែលបានស្បើយ
Writer(s): Sisamouth Sinn, Kong Bunchhoeun Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out