Top Songs By Sin Sisamouth
Credits
AUSFÜHRENDE KÜNSTLER:INNEN
Sinn Sisamouth
Künstler:in
KOMPOSITION UND LIEDTEXT
Sinn Sisamouth
Songwriter:in
Musique Etrangere
Komponist:in
PRODUKTION UND TECHNIK
The Cambodian Vintage Music Archive Inc
Produzent:in
Lyrics
ឧត្តមដួងចិត្ត ជីវិតបង
ឱ!ស្រស់នួនល្អង
ក្នុងដួងចិត្តបងសៅហ្មងរាល់ថ្ងៃ
តាំងពីស្រីពៅ ចាកទៅប្រុសនៅអាល័យ
ទន្ទឹងរាល់ពេលយប់ថ្ងៃ
ថាស្រីថ្លៃវិលមករកបង
ពេលគេងរៀមគេង ឱបទុក្ខព្រួយ
រូបមួយខ្លួនមួយ
ព្រួយអើយសែនព្រួយពេកកន្លង
ចរចាម្នាក់ឯង គ្មានឮសម្លេងឆ្លើយឆ្លង
ដួងចិត្តអាណិតបងផង
ព្រោះតែបងនៅស្នេហា
វិលវិញ ណាព្រលឹងអើយ
ប្រុសយំទុក្ខធំឥតស្បើយ
ខ្នល់ខ្នើយកើយពីរកាយា
ភួយយំរកនាង ចង្កៀងសួររកជីវ៉ា
ម្ចាស់ខ្ញុំលោកទៅឋានណា
ខ្ញុំសោកា ខ្លោចផ្សាអាល័យ
គួរណាស់វិលវិញ កុំកែប្រែ
វិលមករួមស្នេហ៍
ដៃបងទាំងទ្វេទទួលស្រីថ្លៃ
វិលមកព្រលឹង
បងគេងរពឺងរាល់ថ្ងៃ
វិលមកចុះណាចរណៃ
បើស្រីថ្លៃមេត្តាបង
គួរណាស់វិលវិញ កុំកែប្រែ
វិលមករួមស្នេហ៍
ដៃបងទាំងទ្វេទទួលស្រីថ្លៃ
វិលមកព្រលឹង
បងគេងរពឹងរាល់ថ្ងៃ
វិលមកចុះណាចរណៃ
បើស្រីថ្លៃ មេត្តាបង
Writer(s): Sisamouth Sinn
Lyrics powered by www.musixmatch.com