Lyrics

ឱ! ម្ចាស់វាសនា មេត្តាទ្រូងខ្ញុំ អ្នកមកសេពសណ្តំ បង្ខំឱរាធ្វើអ្វី? ឱ្យសប្បាយក្លាយជាទុក្ខភ័យ រែកពន់ទម្ងន់និស្ស័យ មានន័យជាស្នេហ៍ឧត្តម សម្បថប្រុសថ្លៃ ស្រីចាំទាំងអស់ ពេលនេះម្តេចគ្មានអាឡោះ សាងឈ្មោះជាអ្នកចងកម្ម តែចិត្តអូននៅស៊ូតែចាំ មិនព្រមបំភ្លេចបណ្តាំ ទ្រាំចាំដោយចិត្តភក្តី វះសាច់ស្នាមដាច់ក្រឡៅ ថ្ងៃនេះព្រាត់ទៅ ទុកនៅសំណៅដៅលើចិត្តស្រី ឱ! អារក្សអ្នកតាម្ចាស់ព្រៃ ទុកខ្ញុំនៅធ្វើអ្វី? ប្រល័យសង្ខារខ្ញុំទៅ កូនរស់ក្នុងផ្ទៃ ម្តាយបីទាំងទុក្ខ កូនបងវាសនាគ្របមុខ ឳពុកចិត្តកាចឃោរឃៅ ទឹកភ្នែកម្តាយសំពាយអាស្រូវ ម្តាយស៊ូតែស្ពាយយកទៅ និងពៅកំសត់វាសនា
Writer(s): Sinn Sisamouth Svay Sam Eua Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out