Lyrics
តើរឿងហេតុអ្វីប្រាប់អូនឱ្យដឹង
កុំនៅសម្ងំឈឹង ធ្វើឱ្យព្រលឹងចាំប្រេះចិន្តា
ប្រាប់មកប្រុសបង កុំឱ្យអូននៅទុក្ខា
ឬមួយចិត្តស្នេហា បែកបែរក្រឡះជាបីបួនប្រាំ
អូនសូមអង្វរសួរចិត្តប្រុសម្តង
ប្រាប់អូនមកឱ្យត្រង់ ឬមួយប្រុសបងភ្លេចអស់បណ្តាំ
ម្តេចមិនស្រដី ឱ្យស្រីកើតទុក្ខរងកម្ម
រស់ក្នុងវាសនាកម្ម ដោយពាក្យបណ្តាំហើរអស់តាមខ្យល់
វាចាបុរស ច្រើនតែមិនទៀង
បីដូចដំណក់ភ្លៀង វេវ៉ាលំអៀងតាមខ្យល់
បានស្គាល់រូបកាយ ជិនណាយលែងខ្វល់
ប្រុសលែងគិតមកយល់ វីរក់លែងចាំស្នេហា
ពាក្យផ្អែមដែលអូនធ្លាប់តែសាកសង
ឥឡូវប្រុសនែ!បង ស្តាប់ឮសូរតែវាចាជូរចត់
មិនថ្វីទេបង អូនស៊ូតែខាំមាត់អត់
ស៊ូតែខំសង្កត់ ចិត្តឱ្យបរិសុទ្ធតាមពាក្យបណ្តាំ
ពាក្យផ្អែមដែលអូនធ្លាប់តែសាកសង
ឥឡូវប្រុសនែ!បង ស្តាប់ឮសូរតែវាចាជូរចត់
មិនថ្វីទេបង អូនស៊ូតែខាំមាត់អត់
ស៊ូតែខំសង្កត់ ចិត្តឱ្យបរិសុទ្ធតាមពាក្យបណ្តាំ
Lyrics powered by www.musixmatch.com