Top Songs By Ros Sereysothea
Credits
AUSFÜHRENDE KÜNSTLER:INNEN
Ros Sereysothea
Künstler:in
KOMPOSITION UND LIEDTEXT
Nhem Phon
Texte
Musique Etrangere
Komponist:in
PRODUKTION UND TECHNIK
The Cambodian Vintage Music Archive Inc
Produzent:in
Lyrics
ពេលបានជួបបង នៅតាមដងស្ទឹងស្នេហា
ចិត្ដអូនប្រាថ្នា គិតថាជាព្រេងនិស្ស័យ
ពាក្យសម្បថបាន កំណត់ជាសាក្សី
ចិត្តភក្តី ឥតមានប្រួលប្រែ
អូនបានជួបបង នៅតាមដងស្ទឹងស្នេហា
ផ្តោះផ្តងវាចា ចិន្តាថាមិនបែកបែរ
ចិត្តក្រមុំអង្វរ លន់តួសុំស្នេហ៍
ខ្លាចប្រុសប្រែ គេចកែសម្តី
ទឹកហូរឆ្ងាយហើយ ហូរនាំចម្លើយ
ទៅឆ្លើយប្រាប់ ដល់ប្រុសថ្លៃ
សូមបងប្រណី មេត្តាដល់ស្រីដែលបេតី
ហាៗៗៗៗៗ លើរូបបងប៉ងក្នុងចិត្ត
អូនបានជួបបង នៅតាមដងស្ទឹងស្នេហា
ប្រគល់វាសនា សង្សារសូមបងអាណិត
ទឹកស្ទឹងអើយ កុំព្រងើយនូវរឿងពិត
ហូរនាំចិត្តប្រុស ជួបអូនផង
ទឹកហូរឆ្ងាយហើយ ហូរនាំចម្លើយ
ទៅឆ្លើយប្រាប់ ដល់ប្រុសថ្លៃ
សូមបងប្រណី មេត្តាដល់ស្រីដែលបេតី
ហាៗៗៗៗៗ លើរូបបងប៉ងក្នុងចិត្ត
អូនបានជួបបង នៅតាមដងស្ទឹងស្នេហា
ប្រគល់វាសនា សង្សារសូមបងអាណិត
ទឹកស្ទឹងអើយ កុំព្រងើយនូវរឿងពិត
ហូរនាំចិត្តប្រុស ជួបអូនផង
Writer(s): ញ៉ែម ផុន, បទភ្លេង បរទេស
Lyrics powered by www.musixmatch.com