Top Songs By Ros Sereysothea
Credits
AUSFÜHRENDE KÜNSTLER:INNEN
Ros Sereysothea
Künstler:in
KOMPOSITION UND LIEDTEXT
Nhem Phon
Texte
PRODUKTION UND TECHNIK
The Cambodian Vintage Music Archive Inc
Produzent:in
Lyrics
យី! ថ្មើនេះទៅហើយ
ម្តេចមិនឃើញកូនកំលោះ មកអញ្ចឹង
វីវរហើយ!វីវរហើយ ម៉េចទៅ!ម៉េចទៅ
អឺ កូនកម្លោះឮថា
ត្រូវគេសម្លាប់បណ្ដែត ទឹកចោលទៅហើយ
អឺ រកតែខ្មោចមិនទាន់ឃើញផង
យី! គេសម្លាប់បង ពុទ្ធោ!
បងអើយ អ្នកណាប្រហាបង
បងអើយអូនអស់ សង្ឃឹមហើយ
ភ្លេងបើកវាំងននបាយខុនចងដៃ
នាំគ្នាចាំតែថ្លៃ ពេញមួយថ្ងៃទៅហើយ
ចាំចាំបាត់មិនឃើញបងឡើយ
អនិច្ចាលោកអើយ
ស្រាប់តែបងក្ស័យសង្ខារ
ម្លូស្លាបារីបាយសីអាវផាយ
ទ្រហោយំជួយស្ដាយ ស្តាយរូបកាយបង
ថ្ងៃរៀបការប្រែជាសៅហ្មង
គេប្រហាបង បងអើយអូនមេម៉ាយចិត្ត
រោងការសម្រាប់គូរគាប់
ប្រែជាអភ័ព្វ ត្រឡប់ជាតម្កល់សពបង
អូនសូមអុជធូបប៉ង កាន់ទុក្ខបួងសួង
ជួបបងជាតិក្រោយ
អាវស្បៃថ្ងៃនេះប្រែជាអស់ល្អ
អូនស្លៀកសពាក់ស កោរទាំងសក់ផង
សាងកុសលបង់ស្កូលជូនបង
ធ្វើបុណ្យឆ្លង
ហើយឆ្លងលេងយកប្ដីហើយ
Lyrics powered by www.musixmatch.com