Lyrics

គ្មានទេ ឋានសួគ៌សំរាប់ខ្ញុំ សំរាប់ខ្ញុំ គ្មានទេសួគ៌ា មានតែភ្លើង ខ្វះក្ដីមេត្តា មានតែរូប ខ្វះក្ដីប្រាថ្នា មានសង្ខារ ខ្វះសុខ មានតែដួងចិត្ត ចិត្តមិនទៀង មានរូបរាង ទទួលតែទុក្ខ មានចម្រៀង នៅខ្វះទំនុក ក្នុងជាតិនេះ តិចណាស់ក្ដីសុខ បើកភ្នែកយល់ទុក្ខរាល់ថ្ងៃ វេទនាយំយែក ទឹកភ្នែកជន់ជេាជេាកប្រាណ ស្ទង់វាស់មិនបាន មិនបានទាំងជាតិទាំងស្រី គំនិតដែលខំប្រឹង សន្សំទាំងយប់ទាំងថ្ងៃ ត្រូវរលាយ ទៅតាមជីវី ដូចផ្សែងអគ្គី រលាយតាមខ្យល់ ជាតិជាមនុស្ស រស់ក្នុងលេាក គេមិនសេាកកើតទុក្ខខ្វាយខ្វល់ ដូចរូបខ្ញុំដេកនឹកមិនយល់ ដេកដល់ស្លាប់ក៏មិនអស់ឆ្ងល់ គ្មានអ្នកណាយល់សោះឡើយ វេទនាយំយែក ទឹកភ្នែកជន់ជេាជេាកប្រាណ ស្ទង់វាស់មិនបាន មិនបានទាំងជាតិទាំងស្រី គំនិតដែលខំប្រឹង សន្សំទាំងយប់ទាំងថ្ងៃ ត្រូវរលាយ ទៅតាមជីវី ដូចផ្សែងអគ្គី រលាយតាមខ្យល់ ជាតិជាមនុស្ស រស់ក្នុងលេាក គេមិនសេាកកើតទុក្ខខ្វាយខ្វល់ ដូចរូបខ្ញុំដេកនឹកមិនយល់ ដេកដល់ស្លាប់ក៏មិនអស់ឆ្ងល់ គ្មានអ្នកណាយល់សោះឡើយ។
Writer(s): Uoy Heal Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out