Featured In

Credits

AUSFÜHRENDE KÜNSTLER:INNEN
Pen Ran
Pen Ran
Künstler:in
KOMPOSITION UND LIEDTEXT
Ming Prohaul
Ming Prohaul
Songwriter:in
Mok Chhoun
Mok Chhoun
Songwriter:in
Sin Sisamouth
Sin Sisamouth
Songwriter:in
Voy Ho
Voy Ho
Songwriter:in
Siv Son
Siv Son
Songwriter:in
Toch Sieng
Toch Sieng
Songwriter:in
Nhek Sarin
Nhek Sarin
Songwriter:in

Lyrics

ប្រុសអឺយ! ប្រុសព្រើល ម៉េចមិនមើលប្រាណ ឃើញស្រីអើយ! ចង់បាន មិនប្រមាណចិត្ត ឃើញស្រីអើយ! ចង់បាន មិនប្រមាណចិត្ត រូបស្រស់ម្លឹងដែរ គេមិនស្នេហ៍ស្និទ្ធ គួរឱ្យអាណិត ប្រុសខ្សត់ប្រពន្ធ ហ៊ឺហុឺហុឺ ដណ្ដឹងកូនគេ ឮតែអភ័ព្វ បើសិនអើយ! ជារាប់ ជាប់ជិតមួយផ្លូន បើសិនអើយ! ជារាប់ ជាប់ជិតមួយផ្លូន ពេញចិត្តម្ដាយក្មេក មិនត្រូវចិត្តប្អូន ពេញចិត្តជីដូន ខុសចិត្តជីតា ហ៊ឺហុឺហុឺ ផ្គាប់ត្រូវខាងណោះ មកខុសខាងណេះ ខុសអីអើយ ខុសម៉្លេះ ខុសហួសតម្រា ខុសអីអើយ ខុសម៉្លេះ ខុសហួសតម្រា ប្រហែលជាប្រុស ជាប់ជោគជាតា បានជាមេបា គេចេះតែផ្ដាច់ ហ៊ឺហុឺហុឺ បើប្រុសព្រលឹង ដណ្ដឹងរូបខ្ញុំ ពិតជាអើយ! ស្រីមុំ ព្រមមិនប្រកែក បានជាអើយ! ស្រីមុំ ព្រមមិនប្រកែក ទោះជាឳម៉ែ ស្ដីជេរដូចម្ដេច អូនសុខចិត្តវេច សម្ពាយតាមបង ហ៊ឺហុឺហុឺ ផ្គាប់ត្រូវខាងណោះ មកខុសខាងណេះ ខុសអីអើយ ខុសម៉្លេះ ខុសហួសតម្រា ខុសអីអើយ ខុសម៉្លេះ ខុសហួសតម្រា ប្រហែលជាប្រុស ជាប់ជោគជាតា បានជាមេបា គេចេះតែផ្ដាច់ ហ៊ឺហុឺហុឺ! បើប្រុសព្រលឹង ដណ្ដឹងរូបខ្ញុំ ពិតជាអើយ! ស្រីមុំ ព្រមមិនប្រកែក បានជាអើយ! ស្រីមុំ ព្រមមិនប្រកែក ទោះជាឳម៉ែ ស្ដីជេរដូចម្ដេច អូនសុខចិត្តវេច សម្ពាយតាមបង ហ៊ឺហុឺហុឺ!
Writer(s): Kim Sam Ell Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out