Top Songs By Sinn Sisamouth
Credits
AUSFÜHRENDE KÜNSTLER:INNEN
Sin Sisamouth
Künstler:in
Ros Sereysothea
Künstler:in
KOMPOSITION UND LIEDTEXT
បទបរទេស ទេព សុខុម សំ សាខន
Songwriter:in
Lyrics
រាត្រី នេះមានចន្ទរះ
ពន្លឺច្បាស់ ត្រចះពេញអស់វេហា
ចាំងឆ្លុះ ពេញគង្គា
នាំឱ្យចិន្ដា រីករាយនឹងគយគន់
មើលចុះអស់ ធម្មជាតិពណ៌ស្រស់ស្រទន់
សប្បាយពេកពន់ សប្បាយពេកពន់ គន់មើលចន្ទ្រា
ចន្ទអើយ ចន្ទល្អម្ល៉េះទេ
បើបានរួមប្រាណម្ល៉េះសមសុខា
ខ្ញុំជាទន្សាយ
សប្បាយរស់ក្នុងចន្ទថ្លា សូមចន្ទមេត្តាខ្ញុំផង
បើចន្ទ្រា ប្រែអស់រស្មី
ទន្សាយស៊ូ ស្លាប់តាមចន្ទថ្លៃ
ជឿម្ដេចបាន ពាក្យដែលស្រដី
បងស្បថជូនស្រី ណាស្រស់នួនល្អង
ខ្ញុំខ្លាចសៅហ្មង បើមិនដូចថា
ទន្សាយស្នេហ៍ ស្មោះណាចន្រ្ទា
ទន្សាយរយពាន់ ម្ដេចមិនប្រាថ្នា
ស្នេហ៍តែចន្រ្ទា មិនអាចប្រែបាន
រាត្រីរនោច ចន្ទអភ័ព្វ
ទន្សាយស៊ូស្លាប់ កើតជាពពក
បើចន្ទមិនបាន ចេញបំភ្លឺលោក
ពពកហោះតាមរកចន្ទ
ស្អប់ណាស់ប្រុសណាថាបំពាន
ព្រោះតែចង់បានស្នេហ៍ពីកល្យាណ ទើបហ៊ានឆ្លើយ
មើលចន្ទរះរាខ្ពស់ណាស់
ភ្លឺច្បាស់អណ្ដែតតែក្នុងឋានឆ្ងាយ
ទោះជីវិតស្លាប់ មិនស្ដាយ
ឱ! ទន្សាយ សប្បាយនឹងដួងចន្ទ
ឱ្យបងភាំងភាន់ ព្រោះសម្រស់ចន្រ្ទា
នេះជាពាក្យពិត
ចេញពីដួងចិត្ត បងទន្សាយថ្លៃ
ទន្សាយខ្ញុំ និយាយពិត
ស្មោះអស់ពីចិត្តណាដួងចន្ទ
នេះជាឋានសួគ៌នៃយើង
មែន ឬ ដួងចន្ទ
ពិតមែន ពិតជាឋានសួគ៌នៃយើង៕
Writer(s): Sisamouth Sinn
Lyrics powered by www.musixmatch.com