Lyrics

ឱព្រះចន្ទ្រាអើយ រះនៅសែនឆ្ងាយម្ល៉េះណា ខ្ញុំអង្គុយឯកា គយគន់ចន្ទថ្លាឯអាកាស រាត្រីកំព្រា បុប្ផារីកដេរដាស ត្រចះត្រចង់រីករះរហង់ក្នុងសួនច្បារ គួរបេត្តី គួរបេត្តី ខ្លួនខ្ញុំហាក់បីអណ្ដែតទៅ នៅជាមូយព្រះចន្ទ្រា ផុតទុក្ខវេទនា ដែលខ្ញុំគ្រាំគ្រាជាយូរមកហើយ ឱដួងព្រះចន្ទ្រា ទ្រូងខ្ញុំវេទនាឥតស្បើយ ពេលណាខ្យល់រំភើយ គ្រាន់បានរហើយក្នុងឱរា រាត្រីសែនស្ងាត់ ខ្យល់ផាត់កាត់ជលសា ទុក្ខាតាមខ្លួនរិតរួមផ្ទួនៗព្រោះស្នេហា អស់សង្ឃឹមៗ ដូចភ្លៀងរលឹមជោគជាំដី ថ្ងៃណាទៅទើបផុតទុក្ខ ព្រោះបានជួបមុខស្រីដែលខ្ញុំទុកជាគូរជិវិត ឱដួងព្រះចន្ទ្រា ទ្រូងខ្ញុំវេទនាឥតស្បើយ ពេលណាខ្យល់រំភើយ គ្រាន់បានរហើយក្នុងឱរ៉ា រាត្រីសែនស្ងាត់ ខ្យល់ផាត់កាត់ជលសា ទុក្ខាតាមខ្លួនរិតរួមផ្ទួនៗព្រោះស្នេហា អស់សង្ឃឹមៗ ដូចភ្លៀងរលឹមជោគជាំដី ថ្ងៃណាទៅទើបផុតទុក្ខ ព្រោះបានជួបមុខស្រីដែលខ្ញុំទុកជាគូរជីវិត
Writer(s): Sisamouth Sinn Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out