Songteksten

សមឬមិនសម រូបរាងក្រមុំខ្ញុំនេះ
ក្រមុំពិសេស មិនចេះឈឺផ្តាសទេណា
មើលមាឌអូន មិនចាញ់ទេដំរីសារ
ខ្លាំងអស្ចារ្យ កញ្ញា៨០គីឡូ
បើបងបានម៉ុម ប្រៀបដូចជាឃ្មុំបានផ្កា
កុំព្រួយឡើយណា ទៅណាមកណាអូនព
មាឌបងស្គម បើព្រមស្រឡាញ់ស្រីល្អ
កុំមាត់ក អូនពបងទៅរៀបការ
ប្រាក់អូនក៏មាន មាឌអូនក៏បាន
កល្យាណស្រឡាញ់អូនទៅ
ឬពៅខ្លាចអូនកាចពេក
អូនមិនកាចទេបង ថ្វីបើឃើញអូនធំចម្លែក
ចិត្តល្អឯក បងអឺយ! ដណ្ដឹងអូនទៅ
បើបងគ្មានលុយ កុំធ្វើមុខស្អុយអ៊ីចឹង
នែ៎! ពៅព្រលឹង យកលុយអូនចាយក៏បាន
ថើបអូនមក ពន្លកម្ដេចនៅតែអៀន
ឬមិនហ៊ាន បានជាបងងាកមុខចេញ
ប្រាក់អូនក៏មាន មាឌអូនក៏បាន
កល្យាណស្រឡាញ់អូនទៅ
ឬពៅខ្លាចអូនកាចពេក
អូនមិនកាចទេបង ថ្វីបើឃើញអូនធំចម្លែក
ចិត្តល្អឯក បងអឺយ! ដណ្ដឹងអូនទៅ
បើបងគ្មានលុយ កុំធ្វើមុខស្អុយអ៊ីចឹង
នែ៎! ពៅព្រលឹង យកលុយអូនចាយក៏បាន
ថើបអូនមក ពន្លកម្ដេចនៅតែអៀន
ឬមិនហ៊ាន បានជាបងងាកមុខចេញ
Written by: Has Salan, Mer Bun, Peou Sipho, Sinn Sisamouth, Sive Son, Svay Sam Eua, Voy Ho, វ៉ោយ ហូរ
instagramSharePathic_arrow_out