Songteksten

អ្ហ៊ឹះ! ពីដើម គេដណ្តឹងជាងមួយរយនាក់
មួយរយដងទៅហើយ នៅតែមិនព្រម
គួរឱ្យស្តាយដែរ ដល់មកឥឡូវជ្រុលអស់
ឆ្នាំនេះ ឆ្នាំអូនសាមសិបមួយហើយនែ៎! គ្មានអ្នកណាឡើយគេដណឹ្តងអ្ហ៊ឹះ!
ខឹងម៉ែ ខឹងឪ ក៏មិនត្រូវខឹង គ្មានគេដណឹ្តង តើខឹងអ្នកណា?
អ្នកណាក៏ខ្ញុំមិនខឹង ខឹងធ្វើអ្វី មិនទាន់ដល់គូ
ស្តាយណាស់កាលខ្ញុំឆ្នាំដប់ប្រាំមួយនែ៎! គេមកញយញយដណឹ្តងហើយអ្ហ៊ឹះ!
តែខ្ញុំមិនទាន់ចង់បានបី្តឡើយ ម៉ែឪព្រមហើយ ក៏ខ្ញុំប្រកែក ប្រកែកទាំងទឹកភ្នែកផង
ស្តាយកម្រងព្រហ្មចារី
ឥឡូវដល់ពេលនឹកចង់បានបី្តនែ៎! ចង្រៃឆ្នាំនេះសាមសិបមួយអ្ហ៊ឹះ!
ខ្ញុំត្រូវតែទ្រាំទាំងទុក្ខ ទាំងព្រួយ ទីពឹងខ្លួនមួយ ចាំមើលគូព្រេង
គូព្រេងក្មេងឬយ៉ាងណា? ឬប៉ះតាអាយុហុកប្លាយ ស្លាប់ហើយខ្ញុំ

Written by: វ៉ោយ ហូរ
instagramSharePathic_arrow_out