Titres les plus populaires de Ros Serey Sothea
Crédits
AUSFÜHRENDE KÜNSTLER:INNEN
Ros Sereysothea
Künstler:in
KOMPOSITION UND LIEDTEXT
Voy Ho
Songwriter:in
PRODUKTION UND TECHNIK
The Cambodian Vintage Music Archive Inc
Produzent:in
Paroles
អាណិតខ្លួនណាស់ ខំស្មោះគ្រប់គ្រា
តែប្រុសពុំងារ មិនយល់ចិត្តស្រី
នឹកឡើងខ្មាសខ្លួន ចង់ពួនឱ្យក្ស័យ
លាភពផែនដី ទើបផុតវិបត្តិ
អាណិតខ្លួនណាស់ ខំស្មោះគ្រប់គ្រា
តែប្រុសពុំងារ មិនយល់ចិត្តស្រី
នឹកឡើងខ្មាសខ្លួន ចង់ពួនឱ្យក្ស័យ
លាភពផែនដី ទើបផុតវិបត្តិ
បើកភ្នែករកម្តាយ ក្លាយសល់តែផ្នូរ
ម៉ែអ្ហើយអាសូរ មេត្តាជួយគិត
ឪពុកញាតិស្អប់ អភ័ព្វជីវិត
សូមម៉ែអាណិត យកកូនទៅផង
ស្អែកនេះថ្ងៃរះ ផ្លាស់ទុក្ខទៀតហើយ
ទុក្ខចោទទុក្ខឆ្លើយ ចម្លើយហ្មួរហ្មង
កម្មក្រាស់ពេញទ្រូង កូនស្រីកន្លង
ទុក្ខគ្មានផុតម្តង ថ្ងៃថ្មីទុក្ខថ្មីអើយ
ផ្ទៃមេឃងងឹត គង់ភ្លឺស្រឡះ
ងងឹតខ្លាំងណាស់ រស់ក្នុងលោកីយ៍
បើខ្ញុំបានស្លាប់ ទៅចាប់ជាតិថ្មី
បានន័យថាផុត ហើយទុក្ខជាតិនេះ
ស្អែកនេះថ្ងៃរះ ផ្លាស់ទុក្ខទៀតហើយ
ទុក្ខចោទទុក្ខឆ្លើយ ចម្លើយហ្មួរហ្មង
កម្មក្រាស់ពេញទ្រូង កូនស្រីកន្លង
ទុក្ខគ្មានផុតម្តង ថ្ងៃថ្មីទុក្ខថ្មីអើយ
ផ្ទៃមេឃងងឹត គង់ភ្លឺស្រឡះ
ងងឹតខ្លាំងណាស់ រស់ក្នុងលោកីយ៍
បើខ្ញុំបានស្លាប់ ទៅចាប់ជាតិថ្មី
បានន័យថាផុត ហើយទុក្ខជាតិនេះ
Writer(s): Sisamouth Sinn, Kong Bunchhoeun
Lyrics powered by www.musixmatch.com