Paroles

នែ៎! អ្នកប្រុសស្រស់ឆើតឆាយា រូបរាងសង្ហាដូចរាជសីហ៍ អូនឃើញភ្លាមសឹងស្លឈាមព្រោះបេតី ស្រក់ទឹកមាត់ដូចគោចាស់យល់ស្មៅខ្ចី ចង់បានដៃមកថ្នមបីឱ្យអស់ចិត្ត ឈប់! ប្រញាប់អញ្ជើញទៅណា? អូនសូមស្នេហាសូមកៀកកិត ថើបអូនមក អូនសូមយកថ្ពាល់ដាក់ជិត ញ៉ែប៉ុណ្ណឹងហើយគួរតែប្រុសនែបនិត្យ គួរអីចិត្តប្រុសវរមិត្ររឹងជាងដែក មើល! ចុះរូបអូនល្អអស្ចារ្យ ស្រស់ដូចទេវតាចុះពីលើមេឃ ល្អទាំងឫក ស្រាមិនផឹក មិនល្មោភដេក ចេះរៀបចំផ្ទះមិនឱ្យបងទាស់ភ្នែក កុំប្រកែក កុំប្រកែកស្ម័គ្រអូនទៅ អូនមិនឱ្យបងនឿយកាយា មិនឱ្យធ្វើការខ្លាចបងខ្មៅ ឱ្យនៅផ្ទះទុកដូចព្រះ ណា៎! ឆោមឆ្លៅ សម្លម្ជូរ ការី ប្រហើរក្ដិបល្ពៅ ផ្គាប់ប្រុសពៅ អូនមិនខ្លៅចេះគ្មានសល់ ឱបថើប... អូនមកណា៎! ព្រលឹង ម្ដេចក៏ស្ងៀមឈឹង ម្ដេចក៏ស្ងៀមឈឹង អូនសែនខ្វល់ ឬ... បងមិនទាន់ស្កប់ស្កល់ ដូច្នេះនៅសល់ ផ្ទៃក្នុងទៀតអ្ហី? នែ៎! បងអ្ហា! មើលនែ៎! សាច់ភ្លៅអូន ណែនហើយរលោង ណែនហើយរលោង សម៉ត់ខៃ ប្រៀបបានទេសឯក ហែកចេញពីកី ប្ដីអើយ! អ្នកប្ដី ពេញចិត្តឬទេ? អូនអរណាស់ អរណាស់គ្មានអ្វីផ្ទឹម អូនញញឹម ញញឹមជីវិតថ្មី ដូចចន្ទ្ររះពេញបូរមី ទោះបីក្ស័យក៏អូនលែងគិត រឹតខ្លាំងមក រឹតខ្លាំងមកកុំសំចៃ ព្រោះស្រីថ្លៃ ស្រីថ្លៃជឿបងពិត រឹតថែមទៀត ណាស្នេហ៍ស្និទ្ធិ ឱ្យស្មើចិត្តស្រេកឃ្លាន យូរហើយ...
Writer(s): វ៉ោយ ហូរ Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out