Canciones más populares de Sinn Sisamouth
Créditos
AUSFÜHRENDE KÜNSTLER:INNEN
Sinn Sisamouth
Künstler:in
KOMPOSITION UND LIEDTEXT
Sinn Sisamouth
Songwriter:in
Letras
រសៀលអឺគងភ្នំបោះជំរុំខ្មៅ សុរិយាយាងទៅ
ទុក្ខព្រួយសោកសៅ ដោយនៅអាល័យ
យំយែកស្រែកទួញ ត្អូញផ្ដាំព្រឹក្សព្រៃ
ថាដល់ស្អែកថ្មី ទើបយើងជួបគ្នា
ឯខ្ញុំអឺព្រាត់សៀងសំនៀងក្រអួនអឺ ព្រាត់ក្លែបក្លិនខ្លួន
ឃ្លាតកាយធ្លាប់គន់ល្អគាប់ទ័យា
ស្វានស្វាទោចទួញ សែនវេទនា
ខ្លួនអើយកំព្រា រងារឯកា
សាយ័ណ្ហទោចយំ ខ្នងភ្នំដងរែក
តឹងទ្រូងស្ទើរបែក បាត់បង់សង្ខារ
ទោចអើយទោចទួញ ទំនួញខ្លោចផ្សា
ខែណា? ឆ្នាំណា? នឹងផុតសៅហ្មង
គេព្រាត់មួយថ្ងៃ គង់ទ្រហ៊ោយំអឺ ចំណង់បើព្រាត់ខ្ញុំ
ដីវិលដប់ជុំ មិនបានជួបផង
ព្រះអើយសូមជួយ ដោះស្រាយចំណង
ឱ្យផុតទុក្ខផង ទើបអស់ចិត្តអើយ
គេព្រាត់មួយថ្ងៃ គង់ទ្រហ៊ោយំអឺ ចំណង់បើព្រាត់ខ្ញុំ
ដីវិលដប់ជុំ មិនបានជួបផង
ព្រះអើយសូមជួយ ដោះស្រាយចំណង
ឱ្យផុតទុក្ខផង ទើបអស់ចិត្តអើយ
Lyrics powered by www.musixmatch.com