Letras
ខ្ញុំជាយក្ខិនី
ស្លាប់ប្តីអឺ! ម្ភៃឆ្នាំហើយ
ខ្ញុំជាយក្ខិនី
ស្លាប់ប្តីអឺ! ម្ភៃឆ្នាំហើយ
ខ្យល់ជំនោរបក់មកប៉ើយប៉ើយ
ឱ! ខ្លូនខ្ញុំអើយ!
រងាញាក់សាច់
ឱណ៎ា! ជើណ៎ា! ថ្លៃណ៎ា!
ឱ! ខ្លួនខ្ញុំអើយ!
រងាញាក់សាច់
ឃើញប្រុសរូបល្អ
ខ្វារកអឺ!
ទ្រូងញ័រដូចច្បិច
ឃើញប្រុសរូបល្អ
ខ្វារកអឺ!
ទ្រូងញ័រដូចច្បិច
តែមិនដឹងជាធ្វើដូចម្តេច?
បានថ្នមថើបក្តិច
ថែទុកធ្វើប្តី
ឱណ៎ា! ជើណ៎ា! ថ្លៃណ៎ា!
បានថ្នមថើបក្តិច
ថែទុកធ្វើប្តី
មេម៉ាយយូរយូរ
ជូរមាត់អឺ!
ដូចញៀនបារី
មេម៉ាយយូរយូរ
ជូរមាត់អឺ!
ដូចញៀនបារី
សុខចិត្តអត់អាហារចំណី
ឱ្យតែបានប្តីយក្ខីឆ្អែតឯង
ឱណ៎ា! ជើណ៎ា! ថ្លៃណ៎ា!
ឱ្យតែបានប្តីយក្ខីឆ្អែតឯង
បើរងាម្លឹងម្លឹង
តើឱ្យខ្ញុំទ្រាំនៅមេម៉ាយម្តេចនឹងបាន?
មួយថ្ងៃមួយថ្ងៃ
ខំស្វែងរកគូស្នេហ៍
តែរកមិនបានសោះ
ថ្ងៃនេះគិតប្រថុយទៅរកម្តងទៀតមើល
ក្រែងមានលាភ
ចង់បានប្តីពេកគេងមិនស្កប់
ឱរាធុញថប់សែនចំបែង
ចង់អឺ! បានប្តីពេកគេងមិនស្កប់
ឱរាធុញថប់សែនចំបែង
ខំប្រឹងរុករាន
ទន្ទ្រានរកគ្រប់ទីកន្លែង
បើបានប្តីក្មេង
ខ្ញុំប្រឡែងអឺ!
លែងស្គាល់យប់ថ្ងៃ
អឺ! អឺ! អឺ! អឺង! អឺយ!
ខ្ញុំប្រឡែងអឺ!
លែងស្គាល់យប់ថ្ងៃ
Writer(s): សុីន សុីសាមុត
Lyrics powered by www.musixmatch.com